វណ្ណដា​​ ល្បីកប់មេឃឆ្លៀតបង្ហាញអត្តសញ្ញាណខុសពីតារាបែកស្លុយមួយចំនួនសំញ៉ែងលុយឡានឥតបានការ

វណ្ណដា មិនអួតលុយឡាន ដូចតារាមួយចំនួនទោះខ្លួនល្បីដល់មេឃ ក៏នៅធ្វើរឿងនេះ

ប្រិយមិត្តប្រាកដជាស្គាល់ច្បាស់ដូចថ្ងៃ នូវ តារាចម្រៀង រ៉េបលំដាប់ប្រទេសកម្ពុជា គឺ លោក វណ្ណដា ដែលតែងតែ កំដរអារម្មណ៍ពុកម៉ែបងប្អូនពិសេស មិត្តយុវវ័យអោយបានសណ្ដាប់រាប់ចម្រៀងរ៉េបរបស់ខ្លួន។

ក្រៅពីភាពសង្ហាលេចធ្លោហើយ វណ្ណដា នៅមានទេព្យកោសល្យយ៉ាងសម្បើមដែលអាចឆក់យបេះដូងមហាជន ដោយចម្រៀងរ៉េប បន្ទាប់ពីលោកធ្លាក់ខ្លួនមកជាបុគ្គលល្បីល្បាញមក លោកនៅតែជាមនុស្សដដែលមិនផ្លាស់ប្ដូរ ពោលគឺផ្នត់គំនិតរបស់លោក ចង់អោយអន្តរជាតិស្គាល់កម្ពុជា ពិសេសលោកបញ្ជៀបនូវមរតកខ្មែរមានដូចជា ចម្រៀងចាប៉ី ភ្លេងខ្មែរ ស្គរ រនាត ខ្លុយ ជាដើម។

ទោះជាយ៉ាងណា លោក វណ្ណដា អាចនិយាយបានថាជាតារាចរ៉េប១រូបល្បីឈ្មោះ ប៉ុន្តែលោកហាក់ដូចជាសាមញ្ញមិនដែលបង្ហាញ ឬអួតរបស់របស់ផ្ទាល់ខ្លួនដូចតារាដទៃ ទាំងនេះធ្វើអោយមហាជនងើងឆ្ងល់ថា លោកមិនមានឡានជិះដូចគេ ឬយ៉ាងណា?

ជា រួ ម លោកសឹងតែមានអ្វីគ្រប់យ៉ាង ក្រោយប្រឡូកចូលសីល្បៈនិង ក្រោយមានឈ្មោះបោះសម្លេង ។

Leave a Reply

Your email address will not be published. Required fields are marked *