ទីបំផុតវៀតណាមព្រមរើរផ្ទះបណ្ដែតទឹកចេញហើយ ….See More

ភ្នំពេញ៖ ខណៈថ្ងៃឱសាន វា ទកា ន់ តែ ជិ តមកដល់ ម្ចាស់ផ្ទះបណ្តែតទឹក ទាំងផ្ទះតូ ចទាំងផ្ទះធំ និង សំ ណង់មិនរៀបរយ តាមដងទន្លេមួ យចំនួ នបានស្ម័គ្រ ចិត្តរុះរើ ជាបណ្តើរៗហើយ នៅថ្ងៃទី ៧និងទី៨ខែ មិថុនានេះ ដើម្បី លើកកម្ព ស់សោ ភ័ណ ភាពរាជធានីភ្នំពេញ និងគុ ណភាព ទឹ កទន្លេ។
លោក ប្រាជ្ញ សីហា អភិបាល រង ខណ្ឌឫ ស្សីកែវ បានមានប្រសាសន៍ឱ្យដឹងថា ថ្ងៃទី៨ខែមិថុនា ឆ្នាំ២០២១ លោកបានដឹ កនាំគ ណៈបញ្ជា ការ ឯ កភា ពរដ្ឋបា លខណ្ឌ ប្ញស្សីកែវ ដែលមា នកម្លាំ ងចម្រុះ ចុះរដ្ឋបា លត្រួ តពិនិ ត្យ បែត្រី និងផ្ទះបណ្តែតទឹក ក្នុងភូមិសាស្រ្តខណ្ឌប្ញស្សីកែវ ។ ក្នុងការចុះរដ្ឋបាលត្រួតពិនិត្យ នោះឃើញថា ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយ តាមដងទន្លេ បាន ស្ម័គ្រចិត្តរុះរើបានពី៤ទៅ៥កន្លែងហើយ ហើយក្រៅពីនោះពួកគាត់ ក៏បា នស ន្យាថា នឹងរុះរើជាបណ្តើ រៗទៀត ។លោកបន្តថា៖ រដ្ឋបាល ខណ្ឌបានកំណ ត់យកថ្ងៃ ទី១២ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ ជាថ្ងៃដែ ល អាជ្ញាធរប្រើវិធានការរដ្ឋបាល ចុះទៅរុះរើ ដោយមិ ន ទទួ លកា រខុសត្រូវរា ល់ កា រខូ ចខាត និងប្រ ឈ មមុខ ច្បា ប់ថែមទៀត។
ចំណែក លោករស់ សុភ័ក្រ អភិ បាលរ ងខណ្ឌច្បា រអំពៅ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី០៨ ខែមិថុនា នេះដែរថា ជុំវិញវិធាន ការផ្ទះប ណ្តែតទឹក ម្ចាស់ ផ្ទះ តូចៗ និងម្ចាស់ សំ ណង់មិ នរៀបរ យតាមដ ងទន្លេនេះ ចំពោះ អាជ្ញា ធ រខណ្ឌច្បារអំពៅ តែងបានចុះផ្សព្វផ្សាយ និងប្រគល់សេ ចក្តីជូ នដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញជូនទៅពួកគាត់គ្រប់គ្នា ដើម្បីឱ្យពួកគាត់ រុះរើសំណង់ទាំងអស់ នោចេ ញមុន១សប្តាហ៍។ ប៉ុ ន្តែបើគិ តមកដ ល់ត្រឹម ថ្ងៃទី០៨ខែមិ ថុនានេះ បងប្អូន ម្ចាស់ផ្ទះបណ្តែតទឹក ម្ចាស់ ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយ តាមដងទន្លេមួយ ចំនួន បានរុះរើជាបណ្តើរៗហើយ ពិសេសគឺបែត្រីតែម្តង ។

ដោយឡែក សម្រាប់ខណ្ឌព្រែកព្នៅវិញ ពាក់ព័ន្ធនឹងការ អនុវត្តសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីខាងលើនេះដែរ បើតាមមន្ត្រីរដ្ឋបាលខណ្ឌបានបញ្ជាក់ឱ្យដឹងថា ៖នៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ មាន ផ្ទះបណ្តែតទឹក ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយ តាមដងទន្លេចំនួន២៩២ កន្លែងស្មើចំនួន៣០៨គ្រួសារ ពួកគាត់ទាំងអស់ត្រូវបានអាជ្ញាធរខណ្ឌប្រគល់សេចក្តីជូនដំណឹងដល់ដៃគ្រប់គ្នាហើយ ។ប៉ុន្តែទោះបីជាយ៉ាង ណាក្តី មន្ត្រីនោះមិនបានបញ្ជាក់ពីការរុះរើផ្ទះទឹកទាំង នេះបានប៉ុន្មាននៅឡើយទេ។

គួររំលឹកថា ៖យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញដែលចុះហត្ថលេខាដោយឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឱ្យដឹងថា ៖កន្លងមកមានជនឱកាសនិយមមួយចំនួនបានលបលួចធ្វើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះតូចៗ និងសំណង់មិនរៀបរយនៅលើផ្ទៃទន្លេ ហើយកន្លែងខ្លះបានប្រែក្លាយជាកន្លែងស្នាក់នៅដោយខុសច្បាប់យ៉ាងអាណាធិបតេយ្យដែលបង្កឱ្យបាត់ បង់ស ណ្តាប់ធ្នាប់ ប៉ះពាល់ដល់ផ្លូវនាវាចរ ប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្ស៊ីមានចរន្តទឹកហូរ គោករាក់ ពិសេសការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី និងការបញ្ចេញកាកសំណល់ ការបន្ទោ បង់ ពាស វាលពា សកា លក្នុងទន្លេ ធ្វើឱ្យខូ ច ខា តយ៉ាងធ្ងន់ធ្ងរដល់ជីវៈចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុល បរិស្ថាន និងប៉ះពាល់ ដល់ សោភ័ណភាពរាជធា នីភ្នំពេញ ព្រមទាំងប៉ះពាល់ដល់សុខ ភាពនៃប្រ ជាពលរដ្ឋដែ លបានប្រើប្រាស់ទឹកមិនស្អាតផងដែរ ។

សេចក្តីជូនដំណឹងបានឱ្យដឹងទៀតថា ចំពោះមុខ ដើម្បីរក្សាបរិស្ថាន ជីវៈចម្រុះ គុណភាពទឹក និងលុបបំបាត់បាតុភាពអសកម្មខាងលើរដ្ឋបាលរាជ ធានីភ្នំពេញ តម្រូវឱ្យម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយនៅលើផ្ទៃទន្លេទាំងអស់ ត្រូវរុះរើឬចល័តចេញជាបន្ទាន់ ដោយទុករយៈ ពេល ០១ (មួយ) សប្ដាហ៍ គិតចាប់ពីកាលបរិច្ឆេទចេញសេចក្តីជូនដំណឹងនេះតទៅ។ ផុតរយៈពេលនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់វិធាន ការរដ្ឋបាលដោយពុំទទួល ខុសត្រូវរាល់ការខូចខាត ឬការបាត់បង់ណាមួយឡើយ ហើយក្នុងករណីរឹងរូស អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវ ច្បាប់។ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញស្នើបងប្អូនប្រជាពលរដ្ឋប្តូរទម្លាប់ពីការចិញ្ចឹមត្រីតាមបែលើផ្ទៃទន្លេ នៅភូមិសាស្ត្ររាជធានីភ្នំពេញមកចិញ្ចឹមត្រីតាមស្រះវិញ៕

Leave a Reply

Your email address will not be published. Required fields are marked *