សូមជ្រាប! ផ្អាកការធ្វើដំណើររថយន្តតាក់ស៊ីទាំងអស់ក្នុងក្រុងកំពង់ឆ្នាំង

ផ្អាកការធ្វើដំណើររថយន្តតាក់ស៊ីទាំងអស់ក្នុងក្រុងកំពង់ឆ្នាំង

ផ្អាកការធ្វើដំណើររថយន្តតាក់ស៊ីទាំងអស់ក្នុងក្រុងកំពង់ឆ្នាំងដែលធ្វើដំណើរ ពីកំពង់ឆ្នាំង ទៅកាន់រាជធានី ភ្នំពេញ ពីរាជធានីភ្នំពេញ មកកំពង់ឆ្នាំង និងទៅកាន់កន្លែងផ្សេងៗទៀត

អាជ្ញាធរក្រុងកំពង់ឆ្នាំ នៅថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០២១ នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកការធ្វើដំណើររថយន្តតាក់ស៊ីទាំងអស់ ក្នុងក្រុងកំពង់ឆ្នាំង ដែលធ្វើដំណើរពីកំពង់ឆ្នាំង ទៅកាន់រាជធានីភ្នំពេញ ពីរាជធានីភ្នំពេញ មកកំពង់ឆ្នាំង និងទៅកាន់កន្លែងផ្សេងៗទៀត ។ នៅក្នុងសេចក្តីជូនដំណឹងនោះ អាជ្ញាធរបានណែនាំឲ្យអ្នកបើកបររថយន្តតាក់ស៊ីទាំងអស់ត្រូវផ្អាកជាបណ្ដោះអា ស ន្ន ដើម្បីទៅយកសំណា កនៅ ទីតាំង បេ នឡាន ផ្សារលើ ក្រុងកំ ពង់ឆ្នាំង ចា ប់ ពីវេលា ម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២១ ជា កំ ហិ ត ។

ចំណែ កប្រ ជា ពល រដ្ឋទាំ ងអស់ដែល ត្រូវធ្វើដំ ណើ រ គឺត្រូ វផ្អា កការធ្វើដំណើតាមរថយន្តតាក់ស៊ីក្នុងក្រុងកំពង់ឆ្នាំង ។ អាជ្ញាធរក្រុងកំពង់ឆ្នាំង ក៏បាន​អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធ ធ្លា ប់ ជិះរថយន្តតាក់ស៊ី ជាមួយ ឈ្មោះ សោម ឡុង នៅភូមិឃាំងប្រាក់ សង្កាត់ប៉េរ និងឈ្មោះ ញូង វណ្ណា នៅភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ ឆ្នាំង ត្រូវ អញ្ជើញ មកយកសំណា ក តាមការអំពាវនា វនេះកុំ បីអាក់ខានឡើយ ៕

Leave a Reply

Your email address will not be published. Required fields are marked *