សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យអភិបាលរាជធានីខេត្ត លុបចោលគម្រោងប្រមូលផ្តុំមនុស្ស រៀនបោះឆ្នោតសាកល្បង

សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យអភិបាលរាជធានីខេត្ត លុបចោលគម្រោងប្រមូលផ្តុំមនុស្ស រៀនបោះឆ្នោតសាកល្បង

ភ្នំពេញ៖ ក្នុងសារជាសំ​ឡេងបន្ទាន់ នៅព្រលប់ថ្ងៃទី៩ ខែមិថុនានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បានចេញបទបញ្ជា ​​ឲ្យ​អភិបាលរាជ ធានីខេត្តទូទាំងប្រទេស មិនត្រូវ​ប្រមូលផ្តុំប្រជា ពលរដ្ឋ មកហ្វឹកហាត់ រៀនសូត្រពីការ​ បោះ ឆ្នោតសាក ល្បង​ នោះ ឡើយ។ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាស​ពីការរៀបចំលិខិតផ្លូវការទៅកាន់ គជប ដើម្បី​ស្នើ​ឲ្យលុបចោលគម្រោងរៀបចំសាកល្បងបោះឆ្នោត​ឃុំសង្កាត់ នៅថ្ងៃទី២០ ខែមិថុនាខាងមុខនេះផងដែរ។​ មូលហេតុ ដោយសារតែពេលនេះ កម្ពុជានៅបន្តប្រ  ឈ ម នឹងកា រឆ្ល  ង រា លដាលជំ ងឺ កូ វី ដ-១៩ រាប់រយ នាក់ក្នុង១ថ្ងៃៗនៅឡើយ។​ ​​សម្តេចតេ ជោ ហ៊ុន សែន បាន​គូសបញ្ជាក់ទៅកាន់អភិបាលរាជធានីខេត្តទាំងអស់ថា សូម​កុំ​ប្រមូ ល​ផ្តុំ​ប្រ ជាព លរដ្ឋ មកធ្វើ ការបណ្តុះ បណ្តាលរៀនសូត្រ បោះ ឆ្នោត ព្រោះក្នុ ងពេលនេះ គ្មា ន កា រចាំ បាច់ទាល់ តែសោះ ដោយសារ តែប្រ ទេស​យើង មា ន អ្ន ក ឆ្ល ងកូវី ដ រាប់រយ នាក់ ក្នុង១ថ្ងៃៗ​។ សម្តេ ចតេជោ ហ៊ុន សែន ក៏បាន​មានប្រសាសន៍លើកឡើងថា យើងគោរព​ឯករាជ្យភាព​របស់គជប តែគជប ក៏ត្រូវយល់ពីការលំបាករបស់រាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការលំបាករបស់ប្រជាពលរដ្ឋ ដែលកំពុងរង​សម្ពាធ​ពីកា រវ៉ៃ លុ ក របស់កូវី ដ ផង និងការ ស្តារសេដ្ឋ កិច្ចឡើង វិញផង​៕

Leave a Reply

Your email address will not be published. Required fields are marked *