ស្ត្រីអាហ្វ្រិកខាងត្បូងប្រាប់វិធីបានកូន១០ ក្នុងពេលតែ១ បើសិនមានអ្នកចង់បាន

(ព្រីតូរីយ៉ា)៖ ស្ត្រីអាហ្វ្រិកខាងត្បូងម្នាក់ បានបំ បែកកំណត់ត្រាពិភពលោក (Guinness World Record) ក្រោយសម្រា លកូ នម្តង ១០នាក់ ហើយនេះគឺជាក រ ណីដ៏គួរឲ្យភ្ញាក់ផ្អើលជាង ក រ ណីកាលពីខែមុន ពេលដែលអ្នកស្ត្រី Malian Halima Cisse សម្រាលកូនបាន ៩នាក់ នៅប្រទេសម៉ារ៉ុក។

យោងតាមសារព័ត៌មាន DNTV នៅថ្ងៃពុធ ទី៩ ខែមិថុនានេះ បានឲ្យដឹងថា អ្នកស្ត្រី Gosiame Thamara Sithole អាយុ ៣៧ឆ្នាំ បានផ្តល់កំណើតឲ្យកូនខ្ចី ១០នាក់ កាលពីថ្ងៃចន្ទ នៅមន្ទីរពេទ្យមួយ ក្នុងរដ្ឋធានីព្រីតូរីយ៉ា ប្រទេសអាហ្វ្រិកខាងត្បូង ខណៈដែលស្កេនមើល ឃើញត្រឹមតែ ៨នាក់ប៉ុណ្ណោះ។ នេះបើតាមលោក Teboho Tsotetsi ដែលត្រូវជាស្វាមីបានបញ្ជាក់ប្រាប់។

បុរសជាស្វាមីដដែលបន្តថា ប្រពន្ធគាត់មកពីសង្កាត់ Tembisa តំបន់រដ្ឋបាល Ekurhuleni សម្រាលបានកូនប្រុស ៧នាក់ និងកូនស្រី ៣នាក់ ដោយការវះកាត់។ នាងបានពរពោះដោយសុវត្ថិភាព អស់រយៈពេល ២៩សប្តាហ៍ តាមធម្មជាតិ ពោលគឺមិនប្រើថ្នាំជំនួយអ្វីឡើយ។

«មានក្មេងប្រុស ៧នាក់ និងក្មេងស្រី ៣នាក់។ នាងបា នពរពោះ ៧ខែ និង ៧ថ្ងៃ។ ខ្ញុំពិ តជារីក រាយ ខ្លាំ ង ណាស់ ហើយរកអ្វីនិយា យមិន បានឡើយ។ សូមរង់ចាំការស ម្ភាសន៍ ម្តងទៀតនៅពេលព្រឹកចុះ»។ នេះជាកា រលើកឡើ ងរបស់បុរស ដែល មានទេព្យកោសល្យខាងលើ។

សូមជម្រាបថា កាលពីដើមខែឧសភា ឆ្នាំ២០២១ លោកស្រី Hamila Cisse បានផ្តល់កំណើតឲ្យទារករបស់នាងចំនួន ៩នាក់ នៅក្នុងគ្លីនីកមួយកន្លែង ក្នុងប្រទេសម៉ារ៉ុក ក្រោយពីរដ្ឋា ភិបាលប្រទេ សម៉ាលី សម្រេចដឹកនាងតាមជើងយន្តហោះ ដើម្បីផ្តល់ការ ថែទាំសុខភាពពិសេស។ នាងទទួលបានកូនស្រី ៥នាក់ និងកូនប្រុស ៤នាក់ ក្នុងពេលតែមួយ ហើយក៏ជា ប់អ្នកដែល បានបំបែកកំណ ត់ត្រាពិភពលោក។

កាលពីឆ្នាំ២០០៩ ក៏មានស្ត្រីម្នាក់សម្រាលកូន ៨នាក់ នៅសហរដ្ឋអាមេរិក បានបំបែកកំណត់ត្រាពិភពលោក លើរឿងដែលអាចផ្តល់កំណើត ដល់កូនខ្ចីច្រើននាក់ក្នុងពេលតែមួយ៕

Leave a Reply

Your email address will not be published. Required fields are marked *