គួរឲ្យខ្លាច! មន្រ្តីជំនាញរកឃើញបង្គា និងបង្កងទឹកសាប មានចាក់បញ្ចូលសារធាតុចាហួយ នៅម្តុំផ្លូវត្រឡោកបែក

គួរឲ្យខ្លាច! មន្រ្តីជំនាញរកឃើញបង្គា និងបង្កងទឹកសាប មានចាក់បញ្ចូលសារធាតុចាហួយ នៅម្តុំផ្លូវត្រឡោកបែក

រាជធានីភ្នំពេញ÷ កាលពីថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២១កន្លងទៅពីម្សិលមិញនេះ ដោយមានការណែនាំពីឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃ អគ្គនាយកដ្ឋាន ក.ប.ប. មន្ត្រីក.ប.ប. ប្រចាំសាខារាជធានី ភ្នំពេញ បាននាំយករថយន្តពិសោធន៍ចល័តចុះទៅត្រួតពិនិត្យ គុណភាពគ្រឿងសមុទ្រនៅផ្សារលក់គ្រឿងសមុទ្រដែល ស្ថិតនៅតាមបណ្តោយផ្លូវលេខ ៥៨៩ (ផ្លូវត្រឡោកបែក) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

នៅក្នុង ប្រតិបត្តិការនេះ មន្ត្រីជំនាញមិនបានរកឃើញសារធាតុ Formaline លើគ្រឿងសមុទ្រទាំងនោះឡើយ តែបានរក ឃើញថាបង្គា និងបង្កងទឹកសាបចំនួន៥០.៥០គីឡូក្រាម មានចាក់បញ្ចូលសារធាតុចាហួយដើម្បីកេងប្រវ័ញ្ចលើ ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់។

ក្រោយពីបានត្រួតពិនិត្យ ឃើញដូចនេះ មន្ត្រីជំនាញបានធ្វើការពិន័យ និងណែនាំដល់ ម្ចាស់អាជីវកម្មឱ្យឈប់ប្រព្រឹត្តល្មើសនឹងច្បាប់។

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានព្រមទាំងត្រូវមានបម្រុងប្រយ័ត្នខ្ពស់នៅក្នុងការបរិភោគ៕