ផ្អើលម៉ាភូមិ !! ប្តីប្រពន្ធពីនាក់ ជីកដីក្រោយផ្ទះ ប្រទះឃើញវត្ថុបុរាណ និង ព្រះអង្គប្រនាគ ស្រាប់តែអ្នកភូមិនាំគ្នាមកថ្វាយបង្គំ សុំលេខឆ្នោត ព្រោះតែ…

ផ្អើលម៉ាភូមិ !! ប្តីប្រពន្ធពីនាក់ ជីកដីក្រោយផ្ទះ ប្រទះឃើញវត្ថុបុរាណ និង ព្រះអង្គប្រនាគ ស្រាប់តែអ្នកភូមិនាំគ្នាមកថ្វាយបង្គំ សុំលេខឆ្នោត ព្រោះតែ…

ដូចដែលប្រិយមិត្តបានជ្រាបខ្លះៗហើយថា អ្នកយកពត៌មាន ខេត្ត សុរិន្ទ្រ បានទទួលដំណឹងថាមានមនុស្សជី កឃើញវត្ថុបុរាណ រូបព្រះ ជាច្រើនអង្គ នៅស្រុក កាបឆើង ខេត្ត សុរិន្ទ្រ ប្រជាជនហែហមធ្វើសក្ការៈបូជាសុំពរសុំជ័យ ។ ធ្វើដំណើរទៅពិសោធន៍ប្រទះឃើញរណ្ដៅធំ បរិវេណមុខផ្ទះដែលមានប្រជាជនជាច្រើនឈរព័ទ្ធជុំវិញវត្ថុបុរាណ ។

ស្ថិតនៅផ្ទះលេខ ១៦០ ឃុំ ណែងមុត ស្រុក កាបឈើង ខេត្ដ សុរិន្រ្ទ ប្រទេសថៃ។លោក ចាំ រូន អាយុ ៤៦ឆ្នាំ និងអ្នកស្រី បួរ លយ អាយុ ៣៩ឆ្នាំ ដែលត្រូវជាប្ដីប្រពន្ធ ដែលជាអ្នកស្វែងរកឃើញនោះ

បានជីកករកាយដី ដែលត្រូវបានគេពន្យល់សប្ដិ ដែលមានចងខ្សែជិតនោះ ក៏ជីកដីជម្រៅប្រហែល ២មែត្រ ក៏ប្រទះឃើញដូចក្នុងយល់សប្ដិមែន ហើយក៏មានការភ្ញាក់ផ្អើរអស់អ្នកស្រុកភូមិនៅទីនោះ ក៏បាននាំគ្នាមកក្រាបសំពះព្រះពុទ្ធដិម៉ា ព្រមទាំងវត្ថុបុរាណផ្សេងទៀត។

ក្រោយមកប្រជាជនក៏នាំគ្នាឡើងមកធ្វើពិធី ក្រាបសំពះដើម្បី សុំលាភ សុំជ័យនិងសិរីមង្គល។តាមមន្រ្ដីជំនាញដែលមកពី សារៈមន្ទីរជាតិ នៃខេត្ដ សុរិន្រ្ទ មន្រ្ដីវប្បធម៌ ស្រុក កាបឈើង ព្រមទាំងសិល្បករ ក៏ចុះមកដល់ទីតាំងដែលស្វែងរកឃើញ

ដើម្បីធ្វើការស្រាវជ្រាវ បានអោយដឹងថា វត្ថុបុរាណដ៏មានតម្លៃទាំងអស់នោះមកពី សម័យកាល រតនៈកូសុិន ក្នុងកំឡុងឆ្នាំ ១៧៨០ ឬ ១៧៨១ ដែលមានអាយុកាលប្រហែល ២៣៧ឆ្នាំ។

ក្រោយពីមន្រ្ដីជំនាញសិក្សារួចហើយ ដោយមាន ព្រះពុទ្ធរូបសំរិទ្ធ កងដៃនាគ និងអាវុធបុរាណ ក៏បានប្រគល់ជូនទៅម្ចាស់ផ្ទះ ប្ដីប្រពន្ធមួយគូរនោះវិញ ដោយទុកជាវត្ថុសក្ការៈបូជាសម្រាប់អ្នកស្រុកតទៅ។អ្នកដំណើរមកពីគ្រប់ទិសទីដោយមានតាំងឡាន ម៉ូតូ នាំគ្នាមកបួងសួងសុំលាភសុំជ័យ ហើយថែមទាំងអ្នកខ្លះមកសុំលេខឆ្នោតទៀតផង។

ដោយជំនឿអ្នកស្រុកចង់បានអីក៏អធិដ្ឋានបាន រហូតដល់មានមនុស្សចូលមកក្រាបសំពះជាហូរហែរ។ អ្នកលក់ឆ្នោតក៏បានលក់ឆ្នោតនៅមុខផ្ទះប្រពន្ធមួយគូរនោះ ដែលលេខឆ្នោតដែលអ្នកស្រុកចាប់អារម្មណ៏ទិញច្រើននោះគឺលេខ ផ្ទះព្រមទាំង អាយុរបស់ នាង បួរ លយ និងនាយ ចាំ រូន ដែលធ្វើអោយចំណូលអ្នកលក់ឆ្នោតនៅទីនោះ កើនចំណូលទ្វេរជាពីរនៅពេលនោះ។

បារមីដ៏ស័ក្កសិទ្ធនេះហើយ ធ្វើអោយប្រជាជននៅទីនោះយកដកទឹក មកដួសទឹកក្នុងរណ្ដៅដែលជីកឃើញព្រះពុទ្ធរូប ដែលជឿថានឹងអាចព្យាបាលជំងឺអោយជាសោះស្បើយ ព្រមទាំងរួចផុតពីគ្រោះភ័យទាំងឡាយ ដែលតាមមកយាយី។មុនដំបូង នាង បួរ លយ អោយមនុស្សមកពីទីជិតឆ្ងាយ អាចប៉ះពាល់រូបបដិម៉ាបាន តែក្រោយ នាងក៏បានហាមមិនអោយប៉ះ ហើយអ្នកណាចង់បានអ្វីអោយអធិដ្ឋានចុះ៕