មិនគួរឱ្យជឿសោះ! គ្រាន់តែកាត់សក់ម្តងៗ ស្តេចព្រុយណេ ចំណាយជាង ៤ម៉ឺនដុល្លារអាមេរិកឯណោះ

មិនគួរឱ្យជឿសោះ! គ្រាន់តែកាត់សក់ម្តងៗ ស្តេចព្រុយណេ ចំណាយជាង ៤ម៉ឺនដុល្លារអាមេរិកឯណោះ

ព្រះមហាក្សត្រប្រ៊ុយណេ ព្រះអង្គ Sultan Hassanal Bolkiah គឺជាបុគ្គលមានទ្រព្យសម្បត្តិច្រើនបំផុតមួយនៅលើពិភពលោក បើយោងតាមទស្សនាវដ្ដី Forbes។

ទ្រព្យសម្បត្តិដុលរបស់ព្រះអង្គ ត្រូវគេប៉ាន់ស្មានថាមានដល់ទៅ ២០ពាន់លានដុល្លារឯណោះ។ ដោយសារតែមានទ្រព្យសម្បត្តិមហាសាលនេះហើយ ទើបធ្វើឲ្យព្រះអង្គ ចំណាយច្រើនលើជីវិតរស់នៅប្រចាំថ្ងៃ សូម្បីតែកាត់ព្រះកេសា (កាត់សក់) ក៏ព្រះអង្គចំណាយខ្ទង់ម៉ឺនដុល្លារដែរ។

តាមការចុះផ្សាយរបស់ The Richest បានឲ្យដឹងថា ព្រះអង្គតែងតែចំណាយប្រាក់ដល់ ២៤០០០ ដុល្លារ រាល់ពេលកាត់ព្រះកេសា (សក់) ម្ដងៗ។លើសពីនេះទៅទៀត ដោយសារតែជាងកាត់សក់រស់នៅទីក្រុងឡុងដ៏ ហើយទ្រង់មិនចង់ឲ្យគេជិះយន្តហោះមកកាត់ព្រះកេសាឲ្យទ្រង់ លាយឡំជាមួយអ្នកដំណើរដទៃ ដូច្នេះទ្រង់តែងចំណាយប្រាក់ ១៨០០០ ដុល្លារបន្ថែម សម្រាប់ថ្លៃជួលយន្តហោះឯកជនប្រណីត ដល់ជាងកាត់សក់នោះទៀតផង។

ក្រៅពីចំណាយប្រាក់ដ៏ច្រើនសម្រាប់កាត់ព្រះកេសា ព្រះអង្គក៏បានចំណាយប្រាក់សន្ធឹកសន្ធាប់ទៀត លើរថយន្តលំដាប់ថ្លៃៗគ្រប់ប្រភេទ ដូចជា Rolls Royce, Mercedes-Benz, Ferrari, Lamborghini, BMW និងម៉ាកល្បីៗផ្សេងទៀត សរុបប្រមាណ ៧ ពាន់គ្រឿង។

រថយន្តដែលថ្លៃជាងគេ គឺ Rolls Royce ស្រោបមាសដែលមានតម្លៃ ១៤ លានដុល្លារ ថ្លៃ ជា ងគេ បំផុ តលើ ពិភ ពលោក៕Rolls Royce ស្រោបមាសដែលមានតម្លៃ ១៤ លានដុល្លារ

របស់ព្រះអង្គSultan Hassanal Bolkiah