ស្អប់ជំពប់លើ! យក់ ឋិតរដ្ឋា និងឃុំ ប៉ុណ្ណាដែត ទម្លាយប្រវត្តិស្នេហ៍គ្រាដំបូង ផ្តើមចេញពី…( មានវីដេអូ)

តារាកម្សាន្ត÷ កាលពីពេលថ្មីៗកន្លងទៅនេះ ក្រោយបង្ហាញមុខនៅក្នុងកម្មវិធី Talk Show ដ៏ល្បី តារាចម្រៀងដ៏ល្បីលំដាប់ប្រទេស អ្នកនាង យក់ ឋិតរដ្ឋា និងស្វាមីលោក ឃុំ ប៉ុណ្ណាដែត បានសាងភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកគាំទ្រ ក្រោយបានទម្លាយរឿងរ៉ាវប្រវត្តិស្នេហ៍គ្រាដំបូង មិនពេលសាងគ្រួសារឲ្យមានសុភមង្គលមកដល់សព្វថ្ងៃនេះ។

យ៉ាងណាមិញ ដូចពាក្យចាស់លោកពោលថា ស្អប់ជំពប់លើ អ្នកនាង យក់ ឋិតរដ្ឋា បានទម្លាយប្រវត្តិស្នេហ៍ដំបូងផ្តើមចេញពីការស្អប់់ ដោយបាននិយាយបន្តយ៉ាងដូច្នេះថា÷គ្រាដំបូងដែលបងឃើញគាត់ គឺបងអត់ចូលចិត្តគាត់សោះ ហើយជីវិតបងគឺអញ្ចឹង មកពីអារម្មណ៍របស់បងគឺឃើញនរណាគេមកចាំមើលយើង ស្យង់យើង ចេះមួយចេះពីរ… សូមរំលឹកផងដែលថា គូស្នេហ៍តារាចម្រៀងប្រុសស្រី អតីតសមាជិកក្រុមEV មួយគូនេះ បានរៀបការនឹងគ្នានៅ​ថ្ងៃទី ១៣ ឧសភា ២០០៦ អស់រយ:ពេលជាង១៥ឆ្នាំ ដោយ​បច្ចុប្បន្ន​គូ​ស្វាមី​-​ភរិយា​មួយគូ​នេះ ទទួលបាន​ចំណងដៃ​កូនប្រុស​ដ៏​គួរឱ្យ​ស្រឡាញ់​ពីរ​នាក់ ៕

ចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពនិងវីដេអូខាងក្រោមនេះ÷