សង្វេគណាស់! ហង្ស អច្ឆរិយាបាត់បង់ជីវិតហើយ ខំចំណាយពេលនិពន្ធរឿងរាប់ឆ្នាំ មិនទាន់បាន…

សង្វេគណាស់! ហង្ស អច្ឆរិយាបាត់បង់ជីវិតហើយ ខំចំណាយពេលនិពន្ធរឿងរាប់ឆ្នាំ មិនទាន់បាន…

ការចាកចេញទៅនឹកស្មានមិនដល់របស់លោក ហង្ស អច្ឆរិយា បានធ្វើឱ្យសា ច់ ញាតិ និងគ្រប់គ្នា ដែ លជាមិ ត្តភក្តិជិតស្និទ្ធ ព្រមជាមួយ អ្ន កគាំទ្រ មានការសោ កស្តា យ និងស្រណោះជាពន់ពេក ចំពោះការបាត់បង់សិល្បករ និង ជាអ្នកនិពន្ធមួយរូប ពេញពោរទៅដោ យទេពកោសល្យ សមត្ថភាព។ជាមួយគ្នានោះ អ្នកនិពន្ធសៀវភៅ កូនចាបមាស ជាអ្នករាប់អានជិតស្និទ្ធ ក្រោយពីបានទទួលដំណឹងមរណភាពរបស់ ហង្ស អច្ឆរិយា នៅព្រឹ កថ្ងៃទី ៣ ខែតុលានេះ ក៏បានបង្ហោះសាររំលែកទុក្ខ និងរៀបរា ប់យ៉ាងស្លុតចិត្តយ៉ាងដូច្នេះថា៖ «ខ្ញុំក្ដុកក្ដួល ណាស់ ពេលដែ លបានទទួលដំណឹងថាបងបានចាកចេញពីអ្នកគ្រប់គ្នា ហើយទៅជារៀងរហូតគ្មានថ្ងៃនឹងត្រលប់វិលវិញ។ បងអើយ អ្នកគ្រប់គ្នាដែលបានដឹងដំណឹងនេះច្បាស់ជាមានសេ ចក្ដីស្រ ណោះស្រណោក អាឡោះអាល័ យ ជាពន់ ពេកណា ស់។ យើងទើបតែបានឆាតជា មួ យគ្នាម្សិ លមិញនេះទេតើ ហើយ បងបា នប្រាប់ថា បងធូរស្បើ យគ្រា ន់បើហើយ… តែតាមពិ តគឺប្រ ហែល ប ងបានទ្រាំ ខ្លាំ ងណា ស់ហើយ។

ក្នុងខ្លឹមសារនោះ បានបន្តថា៖ «កាលពី ថ្ងៃទី៧ ខែកញ្ញា បងប្រាប់ថា បង ត្រូវ ឡើងទៅ ផ្ទះឯបាត់ដំបង ហើយបងទៅតែ ២០ថ្ងៃទេ គឺដើមខែតុលានេះបងនឹងត្រលប់មកភ្នំពេញវិញ ហើយបងក៏មិនបានប្រាប់ឡើយងថាបងឈឺ ត្រូវទៅព្យាបាលជំងឺ គឺរហូតទាល់តែ បងធ្លាក់ ខ្លួនស្គ ម យ៉ា ង ខ្លាំ ង ខ្ញុំក៏បាន ឃើញ រូប ថត របស់បង ហើយក៏បានផ្ញើប្រាក់ខ្លះសម្រាប់ថ្លៃការព្យាបាល និងចំណីអាហារបរិភោគរបស់បង។ ប៉ុន្តែឥឡូវនេះគឺផ្ទុយស្រឡះហើយបង… បងគ្មានថ្ងៃបានត្រលប់មកភ្នំពេញម្ដងទៀតឡើយ ហើយស្នាដៃរបស់បងដែលរៀបនឹងបោះពុម្ពផ្សាយទៅហើយ មានប្រិយមិត្តអ្នកអានជាច្រើនបានទន្ទឹងរង់ចាំយ៉ាងអន្ទះសា តើពួកគាត់មានអារម្មណ៍បែបណាទៅ ពេលដែលដឹងដំណឹងដ៏សោកសៅបែបនេះ? ម្ចាស់ស្នាដៃ «ពងពស់ក្រាយ» បានចាកចេញទៅហើយ នៅឡើយតែស្នា ដៃ ដែលគា ត់ខំប្រឹងសរសេរអស់រយៈពេលជាង៤ឆ្នាំមក នេះ គឺរៀប នឹងចេ ញផ្សា យទៅហើយ តែហេ តុអ្វី បែរជា ម្ចាស់ សៀ វភៅមិនបានសូម្បីតែកាន់សៀ វភៅរ បស់ខ្លួន ដោ យផ្ទាល់ដៃ បានម្ដងបែបនេះ?»។

ទីបញ្ចប់ យើងនៅតែមិនអាចពិពណ៌នាពីក្ដីសោកដោយការបាត់បង់មនុស្សដែលយើងគោរព ស្រឡាញ់ រាប់អា នចេ ញពីចិត្ត នោះបានអ ស់ដដែល។ ខ្ញុំបួងសួងសូមឱ្យដួងវិញ្ញា ណក្ខន្ធប ងប្រុ ស បានទៅកា ន់ទីដ៏ ស មគួរផងចុះ។ ចំពោះស្នាដៃដែលបងបានបន្សល់មកនោះ គឺរង់ចាំឱ្យក្រុមគ្រួសារបងអ្នកចាត់ចែងជាថ្មីចុះបង។ ដោយសេចក្ដីស្រណោះ អាឡោះអាល័ យជាពន់ពេក…!»។គួរឱ្យដឹងថា បើយោងតាម លោក ហង្ស វិទូ ដែលជាប្អូនប្រុសបង្កើតរបស់ តារាប្រុស ហង្ស អច្ឆរិយា បានប្រាប់មកកាន់ «ប្រជាប្រិយ» បានឱ្យដឹងថា តារាសម្ដែងប្រុសរូបនេះ បានទទួ លមរ ណ ភា ពដោ យសា រតែជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមួយក្នុងខេត្តបាត់ដំបង កាលពី វេលាម៉ោង ១០ យប់ថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០២១ ៕