សុំម្នាក់1$បានទេ! ខ្ញុង ថាខ្លួនអាចនឹងចូលគុក ចោលកូនដោយសារ…(មានវីដេអូ).

ពុទ្ធោ! ខ្ញុង ថាខ្លួនអាចនឹងចូលគុក ចោលកូនដោយសារ…
តារាកម្សាន្ត: កាលពីពេលថ្មីៗកន្លងទៅនេះ មហាជន ជាពិសេសអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលដែល តារាកំប្លែងស្រី អ្នកនាង អូនសុកាន់ដា ហៅខ្ញុង បានធ្វើការឡាយ ដោយបានបញ្ជាក់ថាខ្លួនអាចនឹងចូលគុក ដោយសារជំពាក់បំណុលច្រើនពេក។
យ៉ាងណាមិញ យោងតាមសារបង្ហោះលើគេហទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន អ្នកនាងខ្ញុងបានសរសេរយ៉ាងដូច្នេះថា÷
នាងខ្ញុំពិតជាបានខ្ចីបំណុលម្ចាស់បំណុលជាច្រើនទាំងមានសែត គ្មានសែត នាងខ្ញុំពិតជាអស់លិទ្ធភាពក្នុងការរកប្រាក់មក សងបំណុលតទៅទៀតហើយ។ នាងខ្ញុំមានតែត្រូវជាប់ពន្ធនាគា រដែលមូលហេតុមិនមានប្រាក់សងម្ចាស់បំណុលតទៅទៀតទេ។ ដោយនាងខ្ញុំអាណិតកូនប្រុសទាំងពីរនាក់ដែលមានម្តាយនឹងត្រូវ ជាប់ពន្ធនាគារ ដូចនេះហើយដើម្បីឲ្យកូនខ្ញុំបានបន្តរៀនសូត្រនឹង បានបាយហូប សូមបងប្អូនដែលធ្លាប់គាំទ្រនាងខំជួយអនុគ្រោះ ផ្តល់ជូនខ្ញំ 1 ដុល្លារផងចុះ នាងខ្ញុំពិតជាអរគុណបងប្អូន ទាំងអស់គ្នាទុកជាមុននិងជូនពរបងប្អូនទាំងអស់គ្នាជួបតែ សំណាងល្អ សូមកុំជួបរឿងដូចខ្ញុំអីចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ÷