កៃដរ ត្រឹមពោលពាក្យនេះ ក្រោយដឹងភរិយា នាងខ្ញុង ផុងខ្លួនជំពាក់លុយគេជិត ៦០ ម៉ឺនដុល្លារ

កៃដរ ត្រឹមពោលពាក្យនេះ ក្រោយដឹងភរិយា នាងខ្ញុង ផុងខ្លួនជំពាក់លុយគេជិត ៦០ ម៉ឺនដុល្លារ
កន្លងមកនេះ មហាជនប្រាកដជាបានដឹងមកហើយពីរឿងរ៉ាវអាស្រូវ របស់តារាកំប្លែងអ្នកនាង ខ្ញុង ដែលបានលេចឮដំណឹងជំពាក់បំណុលគេច្រើននាក់។ ក្នុងនោះ នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២១ តារាកំប្លែង នាងខ្ញុង បានចេញមុខមកកាន់តុលាការដំបូង ប្រកាសក្ស័យធន និង សារភាពមុខមហាជនថាខ្លួនបានជំពាក់លុយគេ

ជាង ៥០ ម៉ឺនដុល្លារ ពោលគឺ ៥៧២ ០០០ ដុល្លារ ដោយអ្នកនាងចាប់ផ្តើមខ្ចីគេតាំងពីដើមឆ្នាំ ២០១៩ ពីម្ចាស់ម្នាក់ យកសងម្ចាស់ម្នាក់ទៀតជាបន្តបន្ទាប់ រហូតដល់ពេលនេះ។ក្រឡេកទៅមើលតារាកំប្លែងលោក កៃដរ ដែលជាស្វាមីរបស់អ្នកនាង ខ្ញុង វិញនោះ ដោយត្រូវបានអ្នកនាងចេញមុខមកបកស្រាយហើយដែរថា ស្វាមីរបស់អ្នកនាងមិនបានដឹងថា នាងខ្ចីលុយគេនោះឡើយ ទើបតែថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២១ កន្លងទៅនេះ ទើបអ្នកនាងដាច់ចិត្តប្រាប់ស្វាមី។ក្រោយពីដឹងដំណឹងភរិយាជំពាក់គេលុយគេនេះហើយ លោក កៃដរ ក៏បានពោលពាក្យជាច្រើនចេញពីចិត្តក្នុងនាមជាស្វាមីថា លោកបានដឹងដំបូង គឺហួសចិត្ត មិនគួរឱ្យជឿថាភរិយាបានជំពាក់លុយគេនោះឡើយ តែដោយឮសំឡេងភ័ស្តុតាងគេទារលុយទើបលោកជឿ។ លោក កៃដរ ក៏បានបន្ថែមថា លោកមិនដឹងគិតយ៉ាងម៉េចនោះទេ គឺមកដល់ចំណុចនេះលោកមិនប្រកាន់ប្រពន្ធនោះឡើយ ក៏ព្រោះតែភាពល្ងង់ខ្លៅរបស់នាង ហើយមានតែរកដំណោះស្រាយ ណែនាំកែលម្អ ជួយដោះស្រាយជាមួយប្រពន្ធតែប៉ុណ្ណោះ។លោក កៃដរ បានបញ្ជាក់ទៀតថា មូលហេតុដែលអ្នកនាង ខ្ញុង ជំពាក់គេដល់ជិត ៦០ ម៉ឺនដុល្លារនេះ ក៏ព្រោះតែលោកមិនបាន

ដឹងសោះ បើលោកដឹង ប្រពន្ធមិនជំពាក់គេដល់ថ្នាក់នេះទេ បើលោកវិញគឺមិនចេះជំពាក់គេនោះឡើយ គឺលោកចូលចិត្តរកស៊ីតាមកម្លាំង ដូច្នេះហើយលោកគឺមានតែកម្លាំងកាយ ការលើកទឹកចិត្តដល់ភរិយា ហើយលោកក៏រំភើបភាពក្លាហានរបស់ភរិយា លះបង់កិត្តិយស ហ៊ានចេញមុខមកសារភាព។
មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានលើកឡើងថា ប្រសិនម្ចាស់បំណុលមិនលើកលែង ហើយភរិយាត្រូវជាប់ទោស លោកគឺបានត្រឹមរង់ចាំប្រពន្ធចេញមកវិញ ហើយចាប់ផ្តើមសាងជីវិតបែបសាមញ្ញ តាមកម្លាំងខ្លួនឯងវិញ៕