ចិត្តបុណ្យមែន! ម្ចាស់បំណុល ខ្ញុង ម្នាក់ ប្រកាសលែងយកលុយជំពាក់ ហើយជួយលុយ ៥០០ ដុល្លារមុនគេ

ចិត្តបុណ្យមែន! ម្ចាស់បំណុល ខ្ញុង ម្នាក់ ប្រកាសលែងយកលុយជំពាក់ ហើយជួយលុយ ៥០០ ដុល្លារមុនគេ

បន្ទាប់ពីតារាកំប្លែង ខ្ញុង ព្រមទៅតុលាការដើម្បីសារភាព និង ប្រកាសក្ស័យធនគ្មានលុយសងម្ចាស់បំណុលតទៅទៀត ធ្វើឱ្យរឿងរ៉ាវជំពាក់បំណុលគេរហូតដល់ជិត ៦០ ម៉ឺនដុល្លារមួយនេះ ត្រូវបានមហាជន ជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមនាំគ្នាចែករំលែកតៗគ្នាសុះសាយពេញព្រោងព្រាត ដែលក្នុងនោះ ក៏បានធ្វើឱ្យមហាជនមួយចំនួនកើតចិត្តអាណិតអាសូរចំពោះនាងយ៉ាងខ្លាំង ដោយអ្នកខ្លះបានបរិច្ចាគថវិកាផ្ទាល់ខ្លួនតាមលទ្ធភាពដល់នាងគ្រាន់ទុកចិញ្ចឹមកូនៗ។ងាកមកគណនីហ្វេសប៊ុកមួយ ឈ្មោះ Pich Pich Shop បានអះអាងថា ខ្លួនក៏ជាម្ចាស់បំណុលរបស់ ខ្ញុង ដែរ ប៉ុន្ដែក្រោយឃើញទុក្ខវេនារបស់តារាកំប្លែងរូបនេះ ម្ចាស់គណនីខាងលើបានប្រកាសមិនយកលុយដែល ខ្ញុង ជំពាក់ ហើយថែមទាំងបរិច្ចាគឱ្យ ខ្ញុង ចំនួន ៥០០ ដុល្លារថែមទៀតផង ។សប្បុរសជនខាងលើ បានរៀបរាប់ថា ៖ «ប្អូនសូមចូលរួមចំណែកជួយបង 500$ ហើយលុយដែលបងនៅខ្វះប្អូន 2400$ ប្អូនមិនយកពីបងទេ យើងគួរជួយអ្នកទីទ័លក្រពិតមែន តែគាត់ទឹកដល់ច្រមុះហើយ ឃើញនឹងភ្នែក អ្នកណាចង់បែបនេះព្រះអើយ មនុស្សម្នាក់ដែលតែងតែធ្វើឱ្យយើងសើច ស៊ូៗណាបងស្រីគោរពភាពក្លាហាន ទទួលស្គាល់ការពិតរបស់បង តស៊ូបន្តណាបង យ៉ាងណាក៏សុំជាកម្លាំងចិត្តដល់គាត់ លើកទឹកចិត្តគាត់កុំជេរថាគាត់»៕