អច្ឆរិយៈមែន! ខ្លាធំអ្នកតាមួយក្បាល បាននាំផ្លូវអោយស្គាល់គុហារ ព្រះពុទ្ធ ដែលបានលាក់ខ្លួនក្នុងរូងភ្នំជាង១៥០០ឆ្នាំ

អច្ឆរិយះមែន! ខ្លាធំអ្នកតាមួយក្បាល បាននាំផ្លូវអោយស្គាល់គុហារ ព្រះពុទ្ធ ដែលបានលាក់ខ្លួនក្នុងរូងភ្នំជាង១៥០០ឆ្នាំ

នៅភាគខាងកើតម៉ាហារ៉ាស្តាដែលជារតនសម្បត្តិដ៏ធំបំផុតមួយរបស់ឥណ្ឌាបានលាក់នូវរឿងអាថ៍បាំងដ៏ធំមួយដល់ពិភពលោក។ ប្រសិនបើមិនមានខ្លាមួយក្បាលនេះទេ ប្រហែលជាពិភពលោកមិនបានឃើញនូវកំណប់ដ៏មហាសាលនេះបានឡើយ ហើយទំនងបើសិនជាអ្នកផ្សេងរកឃើញម៉្លេះទំនងវាត្រូវបានបំផ្លិចបំផ្លាញបាត់ទៅហើយដែរ។នៅឆ្នាំ 1819

ប្រធានក្រុមចនស្មីតនៃកងទ័ពម៉ាត់រ៉ាសបានដឹកនាំក្រុមមន្រ្តីមួយក្រុមចូលទៅក្នុងព្រៃនៅជិតអ័រហ្គោបាដ (Maharashtra) ដើម្បីធ្វើការប្រមាញ់សត្វខ្លាព្រៃ ហើយបើតាមជំនឿនៃសាសនា ទឹកដីនេះជាកម្មសិទ្ធិរបស់ព្រះម៉ែ Bhil ជាក្រុមដើមកំណើតដែលមានកេរ្តិ៍ឈ្មោះគួរឱ្យភ័យខ្លាចបំផុត ទីនេះគឺជាទឹកដីនៃអភិនិហាច្រើនដែលមិនអាចនរណាម្នាក់មកប្រមាថបាន។បន្ទាប់ពីក្រុមប្រម៉ាញ់សត្វខ្លាមួយក្រុមនេះបានឈូសឆាយ កាប់គាស់ដើមឈើចេញដើម្បីធ្វើសំរួលដល់ការប្រម៉ាញ់របស់ពួគគេនោះ ស្រាប់តែគេបានប្រទះឃើញផ្នូរ

ដែលមានរាងដូចដែកថែបនៅម្ខាងទៀតពីមុខរបស់ក្រុមគេ នោះគឺជាគុហារដ៏អស្ចារ្យដែលបានលាក់ខ្លួនក្នុងព្រៃជ្រៅអស់រាប់ពាន់ឆ្នាំមកហើយ ដោយអ្នកខ្លះមានជំនឿថា កន្លែងនេះគឺជាកន្លែងដែលបានបង្កើតមនុស្សមក។ក្រុមនេះបានឆ្លងកាត់ទន្លេ, Clambered ដែលមានប្រវែង៧៩ម៉ែត្រ ហើយពួកគេបានចូលទៅខាងក្នុង បន្ទាប់មកពួកគេបានរកឃើញនូវការប្រមូលផ្តុំនៃព្រះពោធិសត្វ ចេតិយ សសរទ្រូងក្ងោកនិងដំរី ដែលត្រូវបានឆ្លាក់ចេញដោយថ្មយ៉ាងប្រុងប្រយ័ត្ននិងផ្ទាំងគំនូរធ្វើពីថ្មកំបោរ។មុនពេលចេញដំណើរត្រលប់

ទៅវិញ លោកវរសេនីយ៍ឯក ស្មិត បានដាក់ឆ្លាក់ឈ្មោះនិងថ្ងៃខែដែលគាត់បានចូលមកដោយប្រើកាំបិតស្នៀតរបស់គាត់មកសរសេរនៅលើជញ្ជាំងនៃប្រាសាទនោះហើយរៀបរាប់ពីហេតុការណ៍ដែលធ្វើអោយគាត់បានមកប្រទះឃើញនូវគុហារដែលមានឈ្មោះថា អាហានតា នោះ។គុហារអាថានតាមានរូបព្រះពុទ្ធអង្គចំនួន៣០ដែលធ្វើអំពីថ្មដែលហៅថាឆាហារ៉ាសនិងវិហារគ្រឹស្ត (chaitya-grihas) ដែលនីមួយៗមានលក្ខណៈពិសេសប្លែកៗគ្នាព្រមទាំងផ្ទាំងគំនូរចម្លាក់គួរជាទីចាប់អារម្មណ៍បំផុត ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតគឺរូងភ្នំ

មានស្មុគស្មាញដូចស្ម៊ីធដែលជាសំណង់ដែលបង្កើតឡើងដោយមនុស្ស។គុហារនេះត្រូវបានគេជឿថាវាជាទីជម្រកសំរាប់ការពារខ្យល់ព្យុះមូសុងដែលបានការពារព្រះសង្ឃនិងអ្នកធម្មយាត្រាជាច្រើនដែលបានគោរពដល់ព្រះពុទ្ធសាសនាហើយបានមកជ្រកកោននៅទីនោះនៅពេលដែលមានអាកាសធាតុមិនល្អកើតឡើង ហើយវាក៏ជាទីកន្លែងសំរាប់សមាធិផងដែរ។ រូងភ្នំប្រាំមួយដំបូងត្រូវបានបង្កើតឡើងនៅសតវត្សទី ២មុនគ.ស ក្នុងកំឡុងរជ្ជកាលនៃរាជវង្ស វ៉ាកតាកា គេបានកត់សម្គាល់ថា ផ្នែកសិល្បៈ វិចិត្រករ និងអក្សរសិល្ប៍នៃ

ជំនាន់នោះគឺត្រូវបានចាត់ទុកថាជាកំពូលនៃយុគមាសរបស់ឥណ្ឌា។បន្ទាប់ពីការស្លាប់របស់ព្រះចៅអធិរាជ ហារីសៀន កំឡុងឆ្នាំ ៤៨០នៃគ.ស រាជវង្ស វ៉ាកតាកា ក៏បានរលាយសាបសូន្យហើយរូងភ្នំត្រូវបានគេបោះបង់ចោល។ រហូតដល់ឆ្នាំ 1819 ទើបមានការរកឃើញឡើងវិញដោយក្រុមអ្នកប្រម៉ាញ់សត្វខ្លាដែលដឹកនាំលោកលោកវរសេនីយ៍ឯក ស្មីត បន្ទាប់មក

រឿងនេះបានល្បីសុះសាយដល់ចក្រភពអង់គ្លេសហើយវាបានក្លាយទៅជាគោលដៅដ៏កំពូលរបស់អ្នកបុរាណវត្ថុវិទូ និងអ្នកវិទ្យាសាស្ត្រផ្នែកបុរាណវិទ្យានៅលើពិភពលោក។ ហើយនៅឆ្នាំដដែលនោះ គុហារ អាហាន់តា ត្រូវបានគេដាក់ឈ្មោះចូលជាតំបន់បេតិកភណ្ឌយូណេស្កូពិភពលោកមុនគេបង្អស់របស់ប្រទេសឥណ្ឌា។